ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាននិងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩”
នាថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាននិងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩” ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងពីរ អនុប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍, ប្រតិបត្តិករទូរគមនាគមន៍ និងអ្នកសារព័ត៌មាន។ ប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាននិងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ នេះ អាចទទួលការហៅចូលនិងឆ្លើយតបសារជាសំឡេងដោយស្វ័យប្រវត្តិ (Interactive Voice Response, “IVR”) ដោយសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ និងមានមុខងារសំខាន់ៗដូចជា៖ ១.ជួយបញ្ចៀសការកកស្ទះដល់ប្រព័ន្ធឆ្លើយតបសារ ១១៥ ដែលមានស្រាប់ ២.អាចទទួលការហៅចូលនិងឆ្លើយតបដោយស្វ័យប្រវត្តិ និងអាចកំណត់អត្តសញ្ញាណប្រជាជនដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ៣.អាចផ្ញើសារជាសំឡេងដោយស្វ័យប្រវត្តិទៅប្រជាជនដែលស្ថិតក្នុងការសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ដើម្បីតាមដានសុខភាព និង ៤.អាចផ្តល់ទិន្នន័យចាំបាច់មួយចំនួនដើម្បីកំណត់អត្តសញ្ញាណនៃក្រុមជនដែលអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩។ លោកបណ្ឌិត ជាង សុភ័ក្រ […]
Read Moreពិធីដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា
នាថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (ក្រសួង អ.យ.ក) បានចូលរួមជាគណៈអធិបតីក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងពីរ ប្រធាននិងមន្ត្រីនៃវិទ្យាស្ថានជាតិ NIPTICT នាយកក្រុមហ៊ុន Sabay Digital ប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត និងអ្នកសារព័ត៌មាន។ កម្មវិធីទូរស័ព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ”នេះ ត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថានជាតិ NIPITCT និងក្រុមហ៊ុន Sabay Digital និងមានគោលដៅចម្បងៗដូចខាងក្រោម៖ ១. ផ្តល់ជូននូវ platform ដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចចុះឈ្មោះដើម្បីទទួលបានមេរៀនទៅតាមកម្រិតថ្នាក់នីមួយៗ នៃសិស្សម្នាក់ៗច្បាស់លាស់ ២. ពន្លឿនល្បឿន Download […]
Read Moreកិច្ចប្រជុំពិគ្រោះយោបល់អំពី e-Learning Platform
នាថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាប្រធានក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិក នៃក្រសួង ប.ទ. បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី e-Learning platform ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (ក្រសួង អ.យ.ក), អនុប្រធាននិងសមាជិកក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិកនៃក្រសួងទាំងពីរ, វិទ្យាស្ថានជាតិ NIPTICT, តំណាងប្រតិបត្តិករទូរគមនាគមន៍, ប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត និងតំណាងក្រុមហ៊ុន Sabay។ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា ក្នុងនាម ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងស្នើសុំ កិច្ចសហការពីប្រតិបត្តិករទូរគមនាគមន៍ និងប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត ដើម្បីទទួលបានកញ្ចប់សេវាអ៊ិនធឺណិតដោយមិនគិតថ្លៃក្នុងអំឡុងពេលវិបត្តិនៃជម្ងឺកូវិត១៩ […]
Read Moreកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិក
នាថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាប្រធានក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិក នៃក្រសួង ប.ទ. បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិកដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (ក្រសួង អ.យ.ក), អនុប្រធាននិងសមាជិកក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិកនៃក្រសួងទាំងពីរ, វិទ្យាស្ថានជាតិ NIPTICT និងតំណាងក្រុមហ៊ុន Sabay។ នេះជាលើកទីបីហើយ ដែលក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិកនៃក្រសួង ប.ទ. និងក្រសួង អ.យ.ក. បានប្រជុំ ពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយទៅលើការ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិក។ ជាក់ស្តែង បន្ទាប់ពីមានការរីករាលដាលនៃជម្ងឺ […]
Read Moreការប្រគល់ពានរង្វាន់ជូនជ័យលាភីនៃកម្មវិធីអក្ខរកម្មឌីជីថល (Digital Literacy)
នាថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានធ្វើជាគណៈអធិបតីក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ជូនជ័យលាភីនៃកម្មវិធីអក្ខរកម្មឌីជីថល (Digital Literacy) ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួងទាំងពីរ, ក្រុមប្រឹក្សាមូលនិធិ ស.អ., មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. ,បុគ្គលិកនិងមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន Smart Axiata, គណៈគ្រប់គ្រងសាលា, លោកគ្រូ អ្នកគ្រូ, និងសិស្សានុសិស្ស។ </p គម្រោងកម្មវិធីអក្ខរកម្មឌីជីថល (Digital Literacy) ត្រូវបានសហការអនុវត្តដោយវិទ្យាស្ថានជាតិ NIPTICT, ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Google និង […]
Read MoreSMEs Go Digital: MSMEs Digital Maturity Adoption
The digital transformation provides a wide range of opportunities for Micro, Small and Medium-sized Enterprises (SMEs) in ASEAN, especially Cambodia while MSMEs are the key player for Cambodia economic sustainable growth. It also can improve their market intelligence, improve their product and service innovation, ease access to talent, support access to financing, and ultimately enhance […]
Read Moreឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា ដឹកនាំក្រុមការងារចុះពិនិត្យវិទ្យាល័យដែលបានបំពាក់កំព្យូទ័រនិងសម្ភារបច្ចេកទេសសម្រាប់គាំទ្រការអប់រំតាមប្រព័ន្ធឌីជីថល
កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេតា្ត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប.ទ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ., មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. និងតំណាងវិទ្យាស្ថានជាតិ NIPTICT បានចុះពិនិត្យវិទ្យាល័យចំនួន០៥ (ប្រាំ) ដែលត្រូវបានបំពាក់កំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថល នៅខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ក្រោមក្របខ័ណ្ឌមូលនិធិ ស.អ.។ បេសកកម្មនេះ មានគោលបំណងចម្បងដើម្បីបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញដើម្បីសិក្សាបន្ត ក៏ដូចជាដើម្បីស្វែងយល់អំពីសារៈប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល។ ជាក់ស្តែង គោលបំណងបំពាក់កុំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថល នេះគឺដើម្បីជំរុញឱ្យសិស្សានុសិស្សស្វែងយល់ពី ១. សារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល ២. ការជ្រើសរើសជំនាញដើម្បីសិក្សាក្នុងថ្នាក់ឧត្តមសិក្សា ឬការបណ្តុះបណា្តលជំនាញ ៣. ការស្វែងយល់អំពីទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគត, ៤. ការចាប់យកឱកាសនិងបង្កើនប្រាក់ចំណូល និង៥. ភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកតំបន់និងលើពិភពលោក។ ក្នុងឱកាសសំណេះសំណាលជាមួយសិស្សានុសិស្ស […]
Read MoreDigital Cambodia 2020: Biggest Digital Expo Towards Digital Talents
Local, regional, and international digital technology professionals, entrepreneurs, and enthusiasts will gather in Phnom Penh, Cambodia to attend the second, and much anticipated three-day long Digital Cambodia 2020, which will include an expanded agenda and more exciting speakers. Hosted by the National Institute of Posts, Telecoms, and ICT (NIPTICT), which is the digital tech education […]
Read Moreសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០ (Digital Cambodia 2020)
ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០
Read MoreSeedstars Summit Asia 2019 រៀបចំលើកដំបូងនៅកម្ពុជា
នៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
Read Moreពិធីបញ្ចុះបឋមសិលា អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center)
ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) បានប្រារព្ធពិធីក្រុងពាលី
Read MoreBarCamp ASEAN 2019
ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
Read More